ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងនឹងប្រកាសពីកន្លែងដាក់ប្រព័ន្ធប្រឆាំងមីស៊ីល THAAD

កូរ៉េៈ ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងប្រកាសពីទីតាំងនៃអង្គភាពយោធាអាមេរិក បំពាក់ប្រព័ន្ធប្រឆាំងមីស៊ីល THAAD ដើម្បីការពារជាតិខ្លួន ដែលផែនការដាក់ពង្រាយនេះ ធ្វើឲ្យចិនខឹង និងបានជំរុញឲ្យកូរ៉េខាងជើង គំរាមគំហែងសងសឹក។ នេះបើយោងតាមរយៈ សារព័ត៌មាន channelnewsasia ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេនឹងធ្វើសេចក្ដីសម្រេចចិត្ត ជាលើកចុងក្រោយ ដើម្បីដាក់ពង្រាយប្រព័ន្ធប្រឆាំងការពារមីស៊ីល THAAD នៅតំបន់ភាគខាងត្បូង ដើម្បីប្រឆាំងនឹងការគំរាមកំហែង ដោយមីស៊ីលពីកូរ៉េខាងជើង ចំពេលដែលមានភាពតានតឹងរវាងសម្ព័ន្ធមិត្ត និងខាងជើង។

យោធាកូរ៉េខាងជើងកាលពីថ្ងៃចន្ទ បានប្រឆាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយគំរាមសងសឹក “ប្រើកម្លាំងតប” នៅពេលដែលទីតាំង និងពេលវេលានៃការដាក់ពង្រាយនេះ ត្រូវបានសម្រេច។

គួរបញ្ជាក់ដែរថា ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថាខ្លួននឹងប្រកាស តំបន់នៃប្រព័ន្ធប្រឆាំងមីស៊ីលនោះ នៅម៉ោង ៣ រសៀលនៅថ្ងៃពុធនេះ៕

មតិយោបល់