ព័ត៌មានអន្តរជាតិ

មួយសន្លឹកពិតរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយការលាលែងពីតំណែង

អង់គ្លេង: រូបថតមួយសន្លឹកដ៏សាមញ្ញបំផុត របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ក្រោយការលាលែងពីតំណែងរបស់លោក បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ខណ:ដែលឃើញលោក កំពុងរៀបចម្បង្វេចចាកចេញពីការិយាល័យធ្វើការខ្លួន។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

សូមជម្រាបថា លោក David Cameron នឹងចាកចេញពីវិមាន Downing Street នៅថ្ងៃពុធនេះ ដោយលោកបានប្រគល់តំណែងឲ្យលោកស្រី Theresa May ជាផ្លូវការហើយ។ បច្ចុប្បន្ន លោកស្រីមានអាយុ ៥៩ឆ្នាំ ជាបេក្ខជនតែមួយគត់ ដែលនៅសល់នៅក្នុងការប្រកួតថ្នាក់ដឹកនាំបក្សអភិរក្សនិយម បន្ទាប់ពីការដកលោកស្រី Andrea Leadsom កាលពីថ្ងៃច័ន្ទ៕

មតិយោបល់