អ៊ីរ៉ង់ៈ ក្រុមឧទ្ទាមដែលគាំទ្រ ដោយប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារបំពង់បង្ហូរប្រេង របស់អារ៉ាប៊ីសាអ៊ូឌីត ជាមួយយន្តហោះគ្មានមនុស្សបើក ដែលវាជាការវាយឆ្មក់ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅលើនាវាដឹកប្រេង នៅឆ្នេរសមុទ្រនៃសហព័ន្ធអារ៉ាប់រួម (UAE) ។ ការដំទ្បើងសាច់ដុំដាក់គ្នា រវាងក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បានកើតទ្បើងបន្ទាប់ពីនាវាចម្បាំងរបស់អាមេរិក បានធ្វើដំណើរមកកាន់តំបន់ឈូងសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩។
យ៉ាងណាមិញទាក់ព័ត៌មានលម្អិតបន្ថែម អំពីព្រឹត្តិការណ៍នៅឈូងសមុទ្រ នៅតែមិនដឹងទាន់ច្បាស់ទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ប៉ុន្តែស្របតាមហេតុការណ៍ ដែលលេចឡើងអំពីសកម្មភាពនាពេលថ្មីៗនេះ អ្នកវិភាគនៅលើតំបន់សម្បូរប្រេង បានព្រមានថា ការកើនទ្បើងភាពតានតឹង រវាងអាមេរិក សម្ព័ន្ធមិត្តឈូងសមុទ្រ និងអ៊ីរ៉ង់ អាចឈានដល់កម្រិតក្ដៅគគុក៕
មតិយោបល់