ព័ត៌មានសិល្បៈ និងកម្សាន្ត

Zayn Malik មនុស្សភពផ្កាយឲ្យដើរចេញពីក្រុម One Direction

អាម៉េរិក: អតីតសមាជិកក្រុម One Direction បានថ្លែងឲ្យដឹងថា លោកបានយល់សុបិន្ត ឃើញមនុស្សភពផ្កាយឲ្យដើរចេញពី ក្រុមតារាចម្រៀងល្បីមួយនេះ ។

តារាចម្រៀងវ័យ ២៣ឆ្នាំ បានចាកចេញពីក្រុមនៅខែមីនា ឆ្នាំនេះ ដោយបានបង្ហើបពីមូលហេតុមួយថា ត្រូវបានមនុស្សភពផ្កាយ ប្រាប់ក្នុងសុបិន្ត ឲ្យដើរចេញ ពីក្រុមតារាចម្រៀងប្រុស។
និយាយទៅកាន់ទស្សនាវដ្តី Glamour អំពីមូលហេតុចាកចេញ Zayn Malik បានប្រាប់ថា«មនុស្សភពផ្កាយ ប្រាប់ឲ្យខ្លួនចាកចេញពីក្រុមនេះ»។

Zayn Malik ក៏បានបន្តថា ម្ចាស់បទ Thriller ដែលច្រៀងដោយ Michael Jackson ជាអ្នកចម្រៀងដ៏មានឥទ្ធិពលបំផុត នឹងបានបំផុតគំនិតលោក ឲ្យចូលក្នុងវិស័យសិល្ប: ។
Zayn បានបច្ចុប្បន្ន គឺកំពុងមានទំនាក់ទំនងជាមួយនឹង តារាម៉ូដែល Gigi Hadid ហើយក៏គ្មានគម្រោងវិលត្រឡប់ទៅចូលរួម ក្រុម One Direction វិញផងដែរ៕

getImgIntranet sa1

 

មតិយោបល់