អ៊ីរ៉ង់ៈ មន្ត្រីអ៊ីរ៉ង់ម្នាក់ បានព្រមានថា សកម្មភាពរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែជំរុញឱ្យមានសង្រ្គាមរវាងមហាអំណាច ជាមួយអ៊ីរ៉ង់ ដែលវាជាមហន្តរាយមួយ នឹងមានគ្រោះ សម្រាប់តំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
ការព្រួយបារម្ភខ្លាំងទ្បើងអំពីជម្លោះ នៅតំបន់ឈូងសមុទ្រ ដែលបានកើនទ្បើងក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រោយសង្គ្រាមពាក្យសម្ដីដ៏ក្តៅគគុក រវាងភាគីទាំងសងខាង បន្ទាប់ពីអាមេរិក បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 និងទាហានចំនួន ១,៥០០ នាក់ ដើម្បីការពារពីការគំរាមកំហែងរបស់អ៊ីរ៉ង់។
កាលពីថ្ងៃពុធទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់ ISNA បានដកស្រង់សម្តីអនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ធាតុពិតយើងបានដឹងថា តាមរយៈសកម្មភាព និងភ័ស្តុតាងដ៏ជាក់លាក់ គឺអាមេរិក កំពុងព្យាយាមធ្វើឲ្យមានសង្គ្រាម ជាមួយអ៊ីរ៉ង់ ដែលវាជាគោលដៅរបស់ពួកគេ៕
មតិយោបល់