ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! គ្រាន់តែលុយប្រាំម៉ឺនសោះប្ដីទះប្រពន្ធជាំច្រមុះ របួសថ្ងាស និងក្បាលធ្ងន់ធ្ងរ នៅស្រុកពញាឮ

កណ្ដាលៈ ករណីប្រើអំពើហិង្សាក្នុងគ្រួសារនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី ត្រង់ចំណុចភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស ស្រីនុច ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។

ជនសង្ស័យឈ្មោះ នៅ សុគន្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ជាប្តី (ជនសង្ស័យមានសារធាតុញៀននៅក្នុងទឹកនោម)។

ដំណើររឿង៖ កាលពីវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះជាប្រពន្ធដែលទើបតែសម្រាលកូនបាន រយៈពេល០១ខែ បានសុំលុយប្តីរបស់ខ្លួនចំនួន ៥ម៉ឺនរៀល ដើម្បីយកទៅកាត់ថ្នេរដែលដេរពេលសម្រាលកូនរួច ក៏កើតជាទំទាស់ពាក្យសំដីឈ្លោះប្រកែកគ្នា ដោយប្តីនិយាយថា ចាំបីទៅបួនថ្ងៃទៀតទៅ ចាំទៅកាត់ថ្នេរ ភ្លាមនោះជនរងគ្រោះខឹង បានយកទូរស័ព្ទបម្រុងតេទៅប្រាប់ម្តាយ ប៉ុន្តែជនសង្ស័យ បានទាញទូរស័ព្ទមិនអោយតេ ហើយជនរងគ្រោះបានស្ទុះទៅយកកូនកាបិតចុងស្រួច ដើម្បីចាក់ខ្លួនឯង ភ្លាមនោះប្តីក៏បានឃាត់ ទន្ទឹមពេលនោះជនរងគ្រោះបាននិយាយឲ្យប្តីថា ឯងធ្លាប់ជក់ម៉ា រួចប្តីតបវិញថា ឯងក៏ធ្លាប់ផិតប្តីដែរ ខណៈនោះជនសង្ស័យជាប្តី បានស្ទុះទៅច្របាច់ក ជនរងគ្រោះ និងទះចំមុខជនរងគ្រោះចំនួន ០២ដៃ បណ្តាលឲ្យជាំច្រមុះមិនតែប៉ុណ្ណោះ ជនសង្ស័យបានចាប់ កដៃជនរងគ្រោះបោកនិងដី បណ្តាលឲ្យរបួសហើមកដៃខាងឆ្វេង ថ្ងាស និងក្បាល។ លុះមកដល់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨និង២៥នាទីព្រឹក ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលជ្រៃលាស់ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ ចុះឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់