កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៤និង០០រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានករណីសង្ស័យធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួនត្រង់ចំណុចភូមិដំណាក់ពពូល សង្កាត់/ក្រុង/កំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ រ័ត្ន សុខា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ បានធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួននឹងខ្សែនីឡុង ប៉ុនម្រាមដៃចងភ្ជាប់ជាមួយរ៉តដំបូលផ្ទះ ខណៈពេលដែប្រពន្ធទៅធ្វើការនៅក្រៅផ្ទះ ដែលប្រពន្ធឈ្មោះ អេត តាំងអ៊ី អាយុ ៥៤ឆ្នាំ។
ក្រោយកើតហេតុកម្លាំងផ្នែកជំនាញ ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាត (ចង.ក) ស្លាប់ខ្លួនពិតប្រាកដមែន ដោយជនរងគ្រោះមានវិបត្តិផ្លូវចិត្ត រួចបានសរសេរសំណេរអក្សរពីរឃា្ល នៅលើខ្នងក្រដាស់ធៀបបុណ្យថា 《 សូមលាហើយៗ ពេលនេះអូនឈ្នះបងហើយ 》 សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់