ភ្នំពេញៈ ជនល្មោភតណ្ហាមា្នក់បានចូលទៅគំរាមចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំម្នាក់ នៅក្នុងបន្ទប់រហូតបានសម្រេច ហើយចាកចេញទៅធ្វើការងារបាត់ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងតែត្រូវបានអ្នកជិតខាងឃើញហេតុការណ៍ប្រាប់ទៅម្តាយក្មេងស្រីរងគ្រោះទៅប្តឹងប៉ូលិសកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅបន្ទប់ជួលជាន់ទី១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ហើយក្រោយពីទទួលបានពាក្យបណ្តឹងនគរបាលប៉ុស្តិ៍កាកាប ដឹកនាំដោយលោក សាន ប៉ែត នាយប៉ុស្តិ៍រដ្ឋបាលធ្វើការស្រាវជ្រាវ រហូត ដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល ទើបជនសង្ស័យ ចូលបន្ទប់ហូបបាយ ត្រូវបានកម្លាំងចាប់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនល្មោភកាមមានឈ្មោះ ពិន សុចិន្តា អាយុជាង២៨ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលលេខ5C1 ជាន់ទី01ក្បែរបន្ទប់ក្មេងស្រីរងគ្រោះ។
បើតាមក្មេងស្រីរងគ្រោះបាននិយាយថា ជនសង្ស័យឈ្មោះ ដា ខាងលើពិតជាបានគំរាមរំលោភនាងពិតប្រកដមែន ខណៈដែលម្តាយឲ្យនៅដេកចាំបន្ទប់ រួចម្តាយចាកចេញទៅធ្វើការងាររោងចក្របាត់ ហើយគំរាមសម្លាប់ចោល បើហ៊ាននិយាយប្រាប់គេ។
ក្រោយពីឃាត់ខ្លួនជនង្ស័យ ត្រូវបាននាំខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍កាកាប ដើម្បីបញ្ជូនទៅតុលាការចាប់ការបន្តតាមនីតិវិធី៕
https://youtu.be/51M6_gmnaZQ
https://youtu.be/Ms1O30j-IPk
https://youtu.be/yAl-UrcpbDQ
មតិយោបល់