ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាជ្ញាធរក្រុងព្រុចសែលប្រកាសឲ្យមានការប្រុងប្រយ័ត្ន ករណីបំផ្ទុះគ្រប់បែកនៅផ្សារទំនើបមួយកន្លែង

ប៊ែលហ្សិក: អាជ្ញាធរក្រុងព្រុចសែលប្រកាសប្រាប់ការជូនដំណឹងនៅមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ក្រែងមានករណីបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងព្រុចសែល ដែលអាចបង្កឡើងក្រុមភេវករ ស្របពេលដែលបុរសម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមចេញផ្សាយបឋមដោយសារព័ត៌មាន BBC នៅថ្ងៃទី២១ មិថុនានេះ។

មជ្ឈមណ្ឌលផ្សារទំនើបមួយនៅភាគកណ្តាលទីក្រុងព្រុចសែល ត្រូវបានគេជម្លៀសមនុស្សចេញ បន្ទាប់ពីមានការជូនដំណឹងរបស់សន្តិសុខដែលបានបង្ខំឲ្យស្ថានីយ៍រថភ្លើងក្រោមដីមួយនៅក្បែរនោះ បិទចរាចរណ៍ផងដែរ។

ប៉ូលិសត្រូវបានគេជូនដំណឹងនៃស្ថានភាពគួរឱ្យសង្ស័យកាលពីពេលព្រឹកមិញនេះ ហើយប្រតិបត្ដិការមួយគឺកំពុងបន្តធ្វើ នេះបើយោងតាមរបាយ​ការណ៍​ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក ដោយបានស្រង់សម្តីរបស់អ្នកនាំពាក្យរបស់ប៉ូលិស។ ដោយឡែក តាមដងផ្លូវនៅជុំវិញមជ្ឈមណ្ឌលផ្សារទំនើប City 2 ត្រូវបានបិទផងដែរ។

ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា នាយករដ្ឋមន្ត្រីប៊ែលហ្សិកលោក Charles Michel នឹងជួបជាមួយប្រធានមជ្ឈមណ្ឌលគ្រប់គ្រងផ្សារទំនើប​ផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងវិបត្តិជាតិ។

ប្រភពសន្តិសុខទីក្រុងព្រុចសែល បានប្រាប់ឲ្យដឹងថា គ្មានការរកឃើញគ្រឿងបំផ្ទុះគ្រាប់បែកនៅលើបុរសម្នាក់នោះទេ ដែលបានគេអះអាងថា បុរសខាងលើនេះបានកាន់យួរគ្រាប់បែកនៅក្នុងផ្សារទំនើប៕

City 2 1a ITEM

មតិយោបល់