ព័ត៌មានអន្តរជាតិ

Trump គំរាមកំហែងចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនសំណើគាត់ត្រូវបានបិទ

អាមេរិកៈ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក​​លោក Donald Trump កាលពីថ្ងៃអាទិត្យ បានគំរាមដកសហរដ្ឋអាមេរិចេញពី​អង្គការពាណិជ្ជកម្មពិភព​លោក (WTO) ប្រសិនបើសំណើរបស់គាត់ស្តីអំពីការដាក់​ទណ្ឌកម្មចំពោះក្រុមហ៊ុនអាមេរិក​ប្តូរទីតាំង​ទៅក្រៅប្រទេសត្រូវបានបិទ។នេះបើយោងតាមសារព័ត៌មានស៊ីនហួបានចុះផ្សាយនៅថ្ងៃទី​២៥ ខែកក្កដានេះ។

Trump បានឱ្យដឹង នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ NBC ក្នុងកម្មវីធី “ជួបជាមួុយអ្នក​សារព័ត៌មាន” ថាប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនោះ នឹងដាក់ទណ្ឌកម្មឱ្យបង់ពន្ធលើក្រុមហ៊ុន​របស់សហរដ្ឋអាមេរិកដែលផ្លាស់ទីផលិតកម្មទៅបរទេសបន្ទាប់មកលក់ផលិតផលត្រឡប់មកឲ្យសហរដ្ឋអាមេរិកវិញ។

Trump បានលើកឡើងដូច្នេះថា: «ប្រសិនបើពួកគេកំពុងនឹងបណ្តេញបុគ្គលិកទាំងអស់របស់ខ្លួន ផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេទៅម៉ិកស៊ិក, ដើម្បីផលិតម៉ាស៊ីនត្រជាក់ និងគិតថាពួកគេ​នឹងលក់ម៉ាស៊ីនត្រជាក់ទាំងនោះមកឲ្យសហរដ្ឋអាមេរិចវិញ, វានឹងក្លាយជាពន្ធមួយ»។

Trump បាននិយាយថាអត្រាពន្ធអាចពី ១៥ ភាគរយទៅ ២៥ ភាគរយឬ ៣៥ ភាគរយ ហើយអាចនឹងមានភាពខុសគ្នាសម្រាប់ក្រុមហ៊ុនផ្សេងគ្នា៕

មតិយោបល់