ព័ត៌មានជាតិ

ទីតាំងហ្គេមបាញ់ត្រី មិនត្រឹមជាកន្លែងលេងល្បែងស៊ីសង់ ថែមទាំងជាសម្បុកគ្រឿងញៀន អាជ្ញាធរ ហាក់មិនមានវិធានការតឹងរ៉ឹង

ភ្នំពេញៈ នៅវេលាម៉ោង១ និង៣ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ច បានវាយឆ្មក់បង្ក្រាបគ្រឿងញៀនទាំងយប់ នៅតំបន់រោងចក្រឆ្នាំង (បឹងកក់ ) ផ្លូវR6 ត្រង់ចំណុចភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនបានយុវជន១ក្រុម។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនចំនួន ៥១៩កញ្ចប់តូច និង៥កញ្ចប់ធំ ទូរហ្គេមចំនួនមួយ ។

គេសង្កេតឃើញថា មកទល់ពេលនេះ ទីតាំងហ្គេមបាញ់ត្រី មិនត្រឹមតែជាល្បែងកម្សាន្តប៉ុណ្ណោះទេ តែវាក៏ជាទីតាំងភ្នាល់ល្បែងស៊ីសង ជួញដូរគ្រឿងញៀន និងការជួបជុំក្រុមសង្គមងងឹតផងដែរ។

សូមបញ្ជាក់៖ កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានី ធ្លាប់បានលើកទ្បើងថា អាជ្ញាធរគ្រប់ខណ្ឌទាំង១៤ ត្រូវតែចុះបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទ ជាពិសេសសម្បុកគ្រឿងញៀនតែម្ដង ដោយសារវាជាដើមចមនៃបញ្ហាអសន្តិសុខ៕

មតិយោបល់