អ៊ីរ៉ង់ហៅការចោទប្រកាន់របស់អាមេរិកថា គ្មានមូលដ្ឋាន

អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានច្រានចោលការអះអាងរបស់អាមេរិកថា របបខ្លួននៅពីក្រោយការវាយប្រហារ លើនាវាដឹកប្រេងពីរគ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

ការលើកទ្បើងនេះ បន្ទាប់ពីកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានស្តីបន្ទោសអ៊ីរ៉ង់គ្មានមូលដ្ឋាន ទាក់ទងនឹងការវាយប្រហារខាងលើ។

ដោយលោក Pompeo បាននិយាយថា អាមេរិក បានធ្វើការវាយតម្លៃរបស់ខ្លួនបែបនេះ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ អំពីប្រភេទអាវុធដែលត្រូវបានប្រើប្រាស់ នៅក្នុងការវាយប្រហារនោះ។

យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ អ៊ីរ៉ង់ក៏បានច្រានចោលការអះអាងនេះផងដែរ ដោយលើកទ្បើងថា ការចោទប្រកាន់របស់ក្រុងវ៉ាស៊ីន គឺគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ៕

មតិយោបល់