ព័ត៌មានអន្តរជាតិ

មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី ត្រូវប៉ូលិសចាប់ខ្លួន ចំពេលមានការតវ៉ា

រុស្ស៊ីៈ ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក Alexei Navalny នៅដ្ឋធានីម៉ូស្គូ បន្ទាប់ពីលោកបានចូលរួម នៅក្នុងការតវ៉ាទូទាំងប្រទេស ដែលទាមទារឲ្យមានការបោះឆ្នោតប្រធានាធិបតីប្រកបដោយយុត្តិធម៌។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។

វីដេអូបង្ហោះមួយ នៅលើគណនី Twitter របស់លោក Navalny កាលពីថ្ងៃអាទិត្យ បានបង្ហាញពីសកម្មភាពប៉ូលិសជាច្រើននាក់ បានរុញច្រានលោកទៅលើដី មុននឹងអូសរូបលោកចូលក្នុងរថយន្តក្រុង ដែលព័ទ្ធជុំវិញដោយអ្នកគាំទ្រ និងអ្នកកាសែតជាច្រើនាក់។

សូមជំរាបថា ប៉ូលិសរុស្ស៊ី បានវាយឆ្មក់ចូលការិយាល័យរបស់លោក Navalny នៅទីក្រុងម៉ូស្គូ ក្នុងអំឡុងពេលមានការផ្សាយផ្ទាល់​តាមអ៊ីនធឺណែត អំពីការតវ៉ាទូទាំងប្រទេស ដែលទាមទារឲ្យមានការបោះឆ្នោតប្រធានាធិបតីដោយយុត្តិធម៌ កាលពីព្រឹកថ្ងៃអាទិត្យ៕

មតិយោបល់