ព័ត៌មានជាតិ

បុរសម្នាក់គំរាមសម្លាប់គេ កាលពីជិតកន្លះខែមុន ត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ចាមៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦វេលាម៉ោង ០២ និង៣០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិនសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង រៀល សុភិន តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លេខ១០០៩ពស ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ឃាត់ខ្លួន ឈ្មោះ អុន លាង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិមហាសៀកក្រោម ឃំុមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បុរសដែលសមត្ថកិច្ចចាប់ខ្លួននោះ គឺចោទប្រកាន់ពីបទ ធ្វើឲ្យខូចខាតដោយចេតនា និងគំរាមកំហែង ថានិងសម្លាប់ ប្រព្រឹក្តកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នៅភូមិមហាសៀក ឃំុមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

គួរំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ផុន អ៑ាង ភេទស្រី អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឈ្មោះ អុន លាង ភេទប្រុស អាយុ៣១ឆ្នាំបានធ្វេីសកម្មភាពយកចានគប់ទៅលេីជញ្ជាំងផ្ទះរបស់ឈ្មោះ ផុន អ៑ាង បន្ទាប់មកជនសង្ស័យបានយកកូនកាំបិតមុខស្រួចគំរាមទៅលេីឈ្មោះ ជុន អ៑ាង ថែមទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យកណ្តាលព្រហ្មទណ្ឌដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់