ហ្វីលីពីន: សិទ្ធិមនុស្សមិនមែនជាក្តីបារម្ភនៅក្នុងសង្គ្រាមគ្រឿងញៀនឡើយ របស់លោកប្រធានាធិបតីថ្មី ហ្វីលីពីន Rodrigo Duterte ខណៈដែលគាត់បានប្តេជ្ញាថា នឹងមិនអើពើដំណើរការនីតិវិធីត្រឹមត្រូវនិងបានប្រៀបធៀបខ្លួនគាត់ទៅនឹងមេដឹកនាំផ្តាច់ការ អ៊ូហ្គង់ដា លោក Idi Amin។ នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។
ការគំរាមរបស់លោក Duterte បែបនេះ បានកើតឡើងស្របពេលដែលគណៈកម្មការអ្នកជំនាញច្បាប់អន្តរជាតិ (ICJ) បានចូលរួមជាមួយក្រុមតស៊ូមតិរិះគន់នូវអំពើសម្លាប់របស់លោក ដែលបានព្រមានថា ទាំងអ្នកប្រើប្រាស់និងរត់ពន្ធគ្រឿងញៀនផងដែរ ត្រូវតែដើរចូលទៅប៉ុស្តិ៍ប៉ូលិសដោយខ្លួនឯង បើមិនដូច្នេះទេពេលចាប់បានត្រូវសម្លាប់ចោលតែម្តង។
កាលពីពេលថ្មីៗនេះ អ្នកសេពគ្រឿងញៀននិងអ្នកញៀនថ្នាំចំនួន ៦០.០០០នាក់ ប្រគល់ខ្លួនឱ្យអាជ្ញាធរ ចាប់តាំងពីការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលថ្មី។ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនថ្មីបានប្រកាសសង្គ្រាមជាមួយពួករត់ពន្ធនិងជួញដូរគ្រឿងញៀន ដោយបើកយុទ្ធនាការកំទេចចោលពួកឧក្រិដ្ឋជនទាំងនោះ។ ហើយយ៉ាងហោចណាស់ មានក្រុមឈ្មួញនិងក្រុមបងធំដែលជាប់ពាក់ព័ន្ធទៅនឹងគ្រឿងញៀនចំនួន ១១០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបនេះ។
សូមជម្រាបថា មានការសង្ស័យថា មានតួលេខពិតប្រាកដអ្នកញៀនថ្នាំជិត ២០០នាក់ដែលត្រូវបានគេសម្លាប់ចោល។ យ៉ាងហោចណាស់ ៤៣.០០០នាក់ជាអ្នកជួញដូរគ្រឿងញៀនបានចោទប្រកាន់ថា បានលាក់ទុកគ្រឿងញៀន ហ្វេតាមីនចំនួន ៣០០គីឡូក្រាម ដែលគេហៅថា គ្រឿងញៀនផ្សំឡើយដោយសាប៊ូ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោកប្រធានាធិបតី Duterte បានប្តេជ្ញាថា នឹងសម្លាប់មនុស្ស ១០០.០០០នាក់ បើសិនមិនព្រមប្រគល់ខ្លួនតាមសំរួល៕
មតិយោបល់