ព័ត៌មានអន្តរជាតិ

រថភ្លើង បុកគ្នាជាមួយរថយន្តដឹកទំនិញ ស្លាប់ម្នាក់ និងរបួសជាង ៣០ នាក់ នៅជប៉ុន

ជប៉ុនៈ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងយ៉ាងហោចណាស់ ៣៤ នាក់ទៀត បានរងរបួស បន្ទាប់ពីរថយន្តដឹកទំនិញ និងរថភ្លើងលឿន ដឹកមនុស្សប្រហែល ៥០០ នាក់ បានបុកគ្នានៅទីក្រុងយូកូហាម៉ា ដែលជាទីក្រុងធំបំផុតទី ២ របស់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។

រូបភាពវីដេអូ បានបង្ហាញថា ទូរ​រថភ្លើង​ខាង​មុខ ​បានធ្លាក់​ចេញពី​ផ្លូវ​ដែក​ ដោយកញ្ជក់​ខាងមុខ​នៃ​រថភ្លើង​ បាន​បាក់បែក​ទាំងស្រុង ខណៈដែលរថយន្ត​​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយបាន​ឆេះ​ជា​អណ្តាតភ្លើង ហើយ​ទំនិញ​​ផ្លែឈើ​ជា​ច្រើន​ បាន​ធ្លាក់​ចេញពី​រថយន្ត​នោះ​ នៅ​ជិត​ផ្លូវ​រថភ្លើង​នោះ​​។​

មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យ បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា ក្រុមជួយសង្គ្រោះបន្ទាន់ បានយកអ្នករងរបួសចំនួន ៣០ នាក់ ទៅមន្ទីរពេទ្យ ក្នុងនោះមាន ២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

មតិយោបល់