ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងបន្តកិច្ចពិភាក្សាអាវុធ រួមជាមួយគម្រោងបាញ់គ្រាប់មីស៊ីលថ្មី

កូរ៉េៈ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) នៅព្រឹកថ្ងៃអង្គារនេះ បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ មិនស្គាល់អត្តសញ្ញាណ ខណៈដែលក្រុងព្យុងយ៉ាង ប្រកាសជំហរបន្តការចរចាអាវុធ ជាមួយអាមេរិកផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មីស៊ីលរយៈចម្ងាយខ្លី” ត្រូវបានបាញ់ចេញពីតំបន់ Kaechon ក្នុងខេត្ត South Pyongan នាវេលាម៉ោងប្រហែល ៧ព្រឹក ឆ្ពោះទៅភាគខាងកើត និងបានហោះចម្ងាយប្រហែល ៣៣០ គីឡូម៉ែត្រ។

ការបាញ់បង្ហោះនេះ បានកើតឡើងបន្ទាប់ពីអនុរដ្ឋមន្រ្តីក្រសួងការបរទេស កូរ៉េខាងជើងលោក Choe Son Hui បាននិយាយកាលពីថ្ងៃចន្ទថា ក្រុងព្យុងយ៉ាងមានឆន្ទៈ ដើម្បីបន្តកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយ ជាមួយអាមេរិកនៅចុងខែកញ្ញា តាមពេលវេលា និងទីកន្លែង ដែលត្រូវបានព្រមព្រៀងគ្នា៕

មតិយោបល់