ព័ត៌មានជាតិ

(មានវីដេអូ) បុរសចិត្ដខ្លាំងខឹងប្រពន្ធដុតរទេះចោល បង្កឲ្យពលរដ្ឋផ្អើលរត់ជាន់ជើងគ្នា

ភ្នំពេញៈ​ ទំនាស់​គ្រួសារ បុរសជាប្ដីខឹងប្រពន្ធនិយាយមិនស្ដាប់​ ក៏ផ្ទុះកំហឹងយកភ្លើងមកដុតរទេះចោល​ បង្ក​ឲ្យ ឲ្យប្រជាពលរដ្ឋដែលកំពុងអង្គុយ​កំសាន្ដ ក្បែរ​កំពង់ចម្លង​ភ្នំពេញ​ អរីយក្សត្រ ផ្អើលរត់បាតជើងសព្រាត ទុកជាការប្រមាន​ ហើយម្ចាស់​រទះ​រត់គេចខ្លួនបាត់ស្រមោល​ ​កាលពីវេលាម៉ោង​២និង០០នាទីរំលងអាធ្រាត្រ​ ឈានចូល​ថ្ងៃទី​២២ ខែកក្កដា ​ឆ្នាំ​២០១៦​ នៅក្បែរ​កំពង់ចម្លង​ភ្នំពេញ​ អរីយក្សត្រ ស្ថិតក្នុងសង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​។​

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាប្ដី​បានទាស់ពាក្យសម្ដី​​ជាមួយប្រពន្ធយ៉ាងខ្លាំង​ រហូតដល់ប្រជាពលរដ្ឋផ្អើលឈរមើលហេតុ​ការណ៍​នោះ​ ដោយភាគីទាំងសងខាង​ប្រកែកគ្នាខ្លាំង​ ទៅវិញខ្លាំងទៅមក​ប្រមាណ​១ម៉ោង​ បុរសជាប្ដីប្រកែកមិនឈ្នះប្រពន្ធ​ ក៏​គុំរាមប្រពន្ធ ថា​និងដុះរទេះលក់មីឆា និងប្រហិត​ចោល​តែ ដោយ​ប្រពន្ធ​មិនស្ដាប់​នៅប្រកែកខ្លាំងឡើងៗ​ ប្រមាណ​ជា​ ៣០នាទីក្រោយមក​ បុរសជាប្ដីក៏លួចមកដុះរទេះចោល បង្ក​ឲ្យមានភាពភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ដែលកំពុងអង្គុយកំសាន្ដលេងនៅកន្លែងកើតហេតុ រត់បាតជើងស​ព្រាត​ ព្រោះនៅលើរទេះនោះមាន​ ធុង​ហ្គាស​ធំ​មួយ​នៅលើនោះ​ ហើយពុំមានប្រជាពលរដ្ឋណាម្នាក់ហ៊ានចូលទៅជួយពន្លត់អគ្គិភ័យនោះទេ​ ព្រោះខ្លាច​ធុង​ហ្គាសនោះផ្ទុះ​បង្ក​គ្រោះថ្នាក់​ដល់ខ្លួន។​

ខណៈ​អគ្គិភ័យ​នោះ កំពុង​ឆាបឆេះ​ ក៏មានបុរសម្នាក់ ក្នុងដៃកាន់បំពង់ពន្លត់អគ្គិភ័យមួយដើមចូលទៅ​ពន្លត់​ តែបានត្រឹមតែធ្វើឲ្យភ្លើង​នោះបានស្ងប់បន្តិច​ បន្ទាប់មក​​ភ្លើងនៅតែបន្ដឆេះធុងហ្គាសក៏បានផ្ទុះ​ឧស្ម័ន​ ចេញមកបង្ក​ជាអណ្ដាតភ្លើងចេញមក​យ៉ាងសន្ធោសន្ធៅ​​ បង្ក​ឲ្យប្រជាពលរដ្ឋនៅកន្លែងកើតហេតុផ្អើលនាំគ្នារត់​ ទាំងក្នុងចិត្តតក់ស្លុត​ បានត្រឹមតែរត់ពួនសម្លឹងមើលអគ្គិភ័យដែលកំពុងឆាបឆេះ​​ចេញអណ្ដាតភ្លើងយ៉ាង​សន្ធោសន្ធៅ​ រហូតដល់ដល់ភ្លើងរត់អស់។

ក្រោយពេលកើតហេតុ​ ​ម្ចាស់រទេះដោយខ្លាចមានរឿង ក៏រត់គេចខ្លួន​ពីកន្លែងកើតហេតុបាត់ស្រមោល៕

មតិយោបល់