ព័ត៌មានអន្តរជាតិ

អាមេរិកនឹងសហការជាមួយកងទ័ពជើងទឹកស្រីលង្កាដើម្បីពង្រឹងសន្តិសុខដែនសមុទ្រ

ស្រីលង្កាៈ អាមេរិកកាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួននឹងសហការជាមួយកងទ័ពជើងទឹកស្រីលង្កា សម្រាប់សន្តិសុខដែនសមុទ្រ និងស្ថេរភាព។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

ស្ថានទូតអាមេរិកនៅក្រុងកូឡំបូ ប្រទេសស្រីលង្កា បាននិយាយថា នាវាសហរដ្ឋអាមេរិក USS New Orleans (LPD 18) ជាមួយអង្គភាពកងម៉ារីនស្វាហាប់សមុទ្រទី ១៣ នឹងមកដល់ស្រីលង្កា សម្រាប់ដំណើរទស្សនកិច្ចកំពង់ផែនៅថ្ងៃអាទិត្យនេះ។

នាវានេះ នឹងសហការជាមួយស្រីលង្កា ដើម្បីបង្កើនចំណងទាក់ទងទ្វេភាគី ជាមួយកងទ័ពជើងទឹកស្រីលង្កា និងក៏ជាការគាំទ្ររបស់អាមេរិក សម្រាប់ការបណ្តុះបណ្តា ផ្ដល់ជំនួយមនុស្ស និងការសង្គ្រោះគ្រោះមហន្តរាយផងដែរ៕

090702-N-4774B-029

មតិយោបល់