ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាជន២៦០០០នាក់ រត់ភៀសខ្លួនចេញពីស្ថានភាពមិនច្បាស់លាស់នៅស៊ូដង់ខាងត្បូង

UNHCR:ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយនៅថ្ងៃសុក្រថា ប្រជាជនជាច្រើននាក់់នៅតែបន្តគេចចេញពីស្ថានភាព​មិនច្បាស់លាស់ និងការប្រយុទ្ធគ្នានៅស៊ូដង់ខាងត្បូង ហើយប្រជាជនមានចំនួន ២៦៤៦៨ នាក់ ដែលបានឆ្លងចូលទៅក្នុងតំបន់ភាគខាងជើង អ៊ុយហ្គាន់ដា ដោយរួមបញ្ចូលជនភាសខ្លួន២៤៣២១នាក់ កាលពី៦ថ្ងៃមុន។នេះបើយោងតាមសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដានេះ។

អ្នកនាំពាក្យ UNHCR លោក Andreas Needham បានប្រាប់នៅក្នុងសន្និសីទកាសែតមួយថា តាំងពីការប្រយុទ្ធបានផ្ទុះឡើងនៅថ្ងៃទី០៧ ខែកក្កដារវាងកងកម្លាំងស្មោះត្រង់នឹងលោកប្រធានាធិបតី Salva Kiir និងជាអនុប្រធានទីមួយលោក Riek Machar ការហូរចូលបន្តបន្ទាប់នៃជនភាស​ខ្លួនត្រូវបានកំណត់លក្ខណៈដោយមានសមាមាត្រខ្ពស់ជាង ៩០ ភាគរយគឺ ស្ត្រី និងកុមារ។

អ្នកនាំពាក្យបាននិយាយថា: «កាលពីម្សិលមិញ តាមការប៉ាន់ប្រមាណ ជនភៀសខ្លួន៨៣៣៧នាក់​ពីប្រទេសស៊ូដង់ខាងត្បូង បានចូលទៅក្នុង អ៊ូហ្គង់ដា វាជាកំណត់ត្រាថ្មីមួយខ្ពស់បំផុត​ចាប់តាំងពីការ​ហូរចូលនេះបានចាប់ផ្តើហើយនៅឆ្នាំ ២០១៦ »៕

មតិយោបល់