ព័ត៌មានជាតិ

ជនជាតិចិនមួយក្រុមត្រូវអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់ជំរិត

ព្រះសីហនុៈ កាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីចាប់ជំរិតជនជាតិចិនដូចគ្នា ស្ថិតនៅចំណុចក្នុងបុរីសុខសាន្ត ក្រុម១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ត្រូវកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងឃាត់ខ្លួនចំនួន ៦នាក់។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរំដោះជនរងគ្រោះចំនួន ៤នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុណកម្ម ។

ដកហូតវត្ថុតាងមួយចំនួនមាន៖
-ទូរសព្ទដៃ ចំនួន០៦គ្រឿង
-ខ្នោះដៃចំនួន០៤គូរ
-រថយន្តចំនួន០១គ្រឿង
-ប្រាក់ដុល្លាចំនួន១៥០០$ ព្រមទាំងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់