ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្យុះទីហ្វុងវាយប្រហារជប៉ុន ជើងហោះហើរ រថភ្លើង និងសាលារៀនត្រូវផ្អាក

ជប៉ុនៈ ព្យុះទីហ្វុងដែលមានឈ្មោះ ថា “ចន្ធូ” កំពុងបោកបក់វាយប្រហារខេត្ត Hokkaido ភាគខាងជើងប្រទេសជប៉ុន ដែលអាចបង្កឲ្យមានការបាក់ដីក្រោយថ្ងៃពុធនេះ ហើយទីភ្នាក់ងារអាកាសធាតុ បានចេញសេចក្តីប្រមាន ថានិងអាចមានភ្លៀងធ្លាក់ខ្លាំង សន្ទុះខ្យល់ ទឹកជំនន់ និង បាក់ដី ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា នៅម៉ោងបីរសៀល (ម៉ោងក្នុងស្រុក) ព្យុះទីហ្វុងឈ្មោះ”ចន្ធូ”បានបក់បោកចម្ងាយ១០០គីឡូម៉ែត្រនៅភាគខាងកើតនៃទីក្រុង Hachinohe ក្នុងខេត្ត Aomori លើគន្លងខាងជើងក្នុងល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខ្យល់បោកបក់ក្នុងល្បឿន ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង ។

ព្យុះទីហ្វុងបានធ្វើដំណើរពីភាគខាងជើងតំបន់ Kanto រួមទាំងទីក្រុងតូក្យូផងដែរ បណ្តាលឲ្យរំខានដល់សេវាកម្មរថភ្លើង ជើងហោះហើរ និងថ្លូវថ្នលជាច្រើន ដោយមានភ្លៀងធ្លាក់រាប់ម៉ោង ឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងទីក្រុង ទាំងនៅក្នុងខេត្ត Ibaraki និង ខេត្ត ហ្វូគូស៊ីម៉ា មានទឹកលិចជម្រៅ ៦៥,៥មីលីម៉ែត្រ ហើយសាលារៀនត្រូវបានបិទទ្វារបណ្តុះអាសន្នផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាសេវាកម្មរថភ្លើងចំនួន២០០ខ្សែ ត្រូវបានពន្យាពេលនៅក្នុងខេត្ត Hokkaido ហើយសាលារៀនជាច្រើនត្រូវបិទទ្វារ ខណៈទីភ្នាក់ងារអាកាសធាតុបានចេញសេចក្តីក្រើនរំឭកអំពីទឹកជំនន់ និង រលកធំ និងការបាក់ដី។ យ៉ាណាក៏ដោយមកដល់ពេលនេះបើតាមប្រភព គេមិនទាន់ទទួលបានរបាយការណ៍ស្តីពីការខូចខាត់នៅឡើយទេ ៕

 

Japan Typhoon

មតិយោបល់