ព័ត៌មានជាតិ

ផ្អើលអស់សមត្ថកិច្ច! អគ្គិភ័យឆេះ ផ្ទះនិងតូបចំនួន ៣ខ្នង គ្មានសល់នៅខេត្តកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង ០០ និង ២៥នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៩ មានករណីអគ្គិភ័យមួយកើតឡើង ស្ថិតនៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជនរងគ្រោះចំនួន ២នាក់រួមមាន៖
១/ឈ្មោះ សួន សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៥៧ ឆ្នាំ ឆេះផ្ទះទាំងស្រុង ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា ទំហំ០៦មx០៧ម ។
២/ឈ្មោះ គង់ ឆេងអ៊ីម ភេទស្រី អាយុ ៨៧ ឆ្នាំ ឆេះផ្ទះទាំងស្រុង ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា ទំហំ០៧x១២ម និង តូបធ្វើអំពីស័ង្កសី ទំហំ០៣មx០៣ម។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ករណីខាងលើប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ៤គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន ២៨ម៉ែត្រគុបក ក្នុងនោះមាន៖
-រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្តស្មើ ៤ម៉ែត្រគុប
-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្តសើ្ម ១២ម៉ែត្រគុប
-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២រថយន្តស្មើ ៨ម៉ែត្រគុប
-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាមចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្តស្មើ ៤ម៉ែត្រគុប។

ហេតុការណ៍ខាងលើបញ្ចប់នៅម៉ោង៤ទៀបភ្លឺ និងមិនបណ្ដាលឲ្យមានអ្នករបួសនោះទេ៕

មតិយោបល់