ព័ត៌មានអន្តរជាតិ

រូបសំណាក់​អាយុកាល ៦០០ឆ្នាំលេច​ឡើងក្នុងអាងស្តុកទឹកនៅចិន​

ប៉េកាំង​៖ រូបសំណាក់ព្រះពុទ្ធមួយ ដែលមានអាយុកាល ៦០០ឆ្នាំ ត្រូវបានគេរកឃើញ នៅក្នុងអាងស្តុកទឹកមួយកន្លែង ក្នុងខេត្ត Jiangxi នាងភាគខាងកើតប្រទេសចិន បន្ទាប់ពីកម្រិតទឹកធ្លាក់ចុះ ខណៈដែល​ជួសជុល​អាង​ស្តុកទឹកមួយនេះ​។​

យោងតាមគេហទំព័រ cnn ដែលចុះផ្សាយនៅថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧ បានឲ្យដឹងថា អ្នកភូមិ បានប្រទះ​ឃើញ ព្រះកេស​របស់ព្រះពុទ្ធ កាលពីខែមុន អំឡុងពេលកម្រិតទឹកធ្លាក់ចុះ ជាង​១០ម៉ែត្រ ពេលធ្វើការងារ​លើច្រកទ្វារ ទំនប់​វារី​អគ្គិសនី មួយ។​

ទន្ទឹមជាមួយនឹងការលេចព្រះកេស​ព្រះ យ៉ាងដូច្នោះ បានធ្វើឲ្យអ្នកស្រុកផ្អើលទៅមើល រួមទាំងអ្នកទេសចរណ៍​ ដែលជា​សញ្ញាមួយដ៏ល្អ។​អ្នកបុរាណវិទ្យាបាននិយាយថា​ រូបចម្លាក់នេះ អាចស្ថិតក្នុងរជ្ជកាលរាជវង្សមីង ឆ្នាំ​ ១៣៦៨- ១៦៤៤ ។

លោក Xu Changqing នាយដ្ឋានស្រាវជ្រាវបុរាណវិទ្យា នៃខេត្ត ជាំងស៊ី បានប្រាប់ថា ការសិក្សាបឋម នៃរូបសំណាក់នេះ បានបង្ហាញវាថា រូបសំណាក់នេះ ដែលសាងសង់ឡើង​ក្នុងរជ្ជកាលដើម ម៉េង ប្រហែលមុនរាជវង្សយាន ។​
កំណត់ត្រាក្នុងស្រុកបានរាយការណ៍ថាតំបន់អាងមានទីតាំងស្ថិតនៅលើប្រាសាទបុរាណនៃទីក្រុងបុរាណមួយដែលគេហៅថា Xiaoshi៕​

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=amCl605LZeI

មតិយោបល់