កូរ៉េខាងត្បូង បង្ហោះបាឡុងផ្ទុកខិតប័ណ្ណប្រឆាំងកូរ៉េខាងជើង ពេលស្ថានការណ៍កំពុងផុយស្រួយ

(សេអ៊ូល)៖ សកម្មជនកូរ៉េខាងត្បូងជារាប់សិបនាក់ បានធ្វើការបង្ហោះបាឡុងផ្ទុកខិតប័ណ្ណប្រឆាំង របបដឹកនាំកូរ៉េខាងជើង នៅតំបន់រវាងកូរ៉េទាំងពីរ ដើម្បីសម្តែងការខឹងសម្បារចំពោះ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាប្រមុខ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។
សកម្មជនកូរ៉េខាងជើងដែលជាក្រុមប្រមូលផ្តុំទៅដោយ អ្នកប្រឆាំងរបបផ្តាច់ការកូរ៉េខាងជើងនោះ បានរៀបចំខិតប័ណ្ណប្រមាណជា ១០០,០០០សន្លឹក ដាក់ច្រកចូលទៅក្នុងបាឡុង រួចបង្ហោះចូលទៅក្នុង ទឹកដីកូរ៉េខាងជើង នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ស្ថិតនៅតាមតំបន់ព្រំដែនដែលកំពុងតែតានតឹងខ្លាំង បំផុតរវាងកូរ៉េទាំងពីរ។
គួរបញ្ជាក់ថា បន្ទាប់ពីអាមេរិក និង កូរ៉េខាងត្បូង នៅតែមិនព្រមឈប់ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ កូរ៉េខាងជើង ក៏បានធ្វើការព្រមានកាន់តែខ្លាំងឡើងៗ ថាខ្លួនបានត្រៀមគ្រាប់បែក នុយក្លេអ៊ែរ និង មីស៊ីលរួចរាល់ហើយ ក្នុងការចេញប្រតិបត្តិការកម្ទេចទីក្រុងសេអ៊ូល និង វ៉ាស៊ីនតោន នៅពេលណាក៏បាន៕

   
 

មតិយោបល់