ព័ត៌មានអន្តរជាតិ

មនុស្ស ១.០៧៤នាក់ស្លាប់ក្នុងគ្រោះមហន្តរាយធម្មជាតិ៧ខែដំបូង

ចិនៈ មន្ត្រីមកពីក្រសួងកិច្ចការស៊ីវិលបាននិយាយនៅថ្ងៃអង្គារនេះថា គ្រោះមហន្តរាយធម្មជាតិនៅប្រទេសចិន យ៉ាងហោចណាស់បានបន្សល់ទុកសាកសពអ្នកស្លាប់ចំនួន ១.០៧៤នាក់ និងបាត់ខ្លួន ២៧០នាក់ ចាប់តាំងពីដើមឆ្នាំនេះមក។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះនៅថ្ងៃទី២២៦ ខែកក្កដានេះ។

លោក Yang Xiaodong អនុប្រធាននៃនាយកដ្ឋានជំនួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងកិច្ចការស៊ីវិល បាននិយាយថា ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ភាគច្រើន រួមបញ្ចូលទាំង ទឹកជំនន់ ខ្យល់ព្យុះ ធ្លាក់ព្រិលនិង គ្រោះមហន្តរាយភូមិសាស្រ្ត ។

ជាសរុប គ្រោះមហន្តរាយធម្មជាតិបណ្តាលឱ្យខាត់បង់ផ្នែកសេដ្ឋកិច្ចគិតជាសាច់ប្រាក់ ចំនួន៤៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក។លំនៅដ្ឋាន៤០០.០០០ខ្នងបានរលំ អ្នកស្រុក ៦.២៤ លាននាក់ត្រូវបានផ្លាស់ទីលំនៅថ្មី ហើយភាគច្រើននៃគ្រោះមហន្តរាយកើតមានឡើងតាំងពីខែមិថុនាមក។

លោក Yang បានឱ្យដឹងថាការខូចខាតសរុបក្នុង៧ខែដំបូងនៃឆ្នាំនេះមានច្រើន និងធ្ងន់ជាងរយៈពេលដូចគ្នានេះ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕

មតិយោបល់