ព័ត៌មានអន្តរជាតិ

ផ្ទុះការបាញ់ប្រហារមួយ នៅឯមន្ទីរពេទ្យទីក្រុងប៊ែកទ្បាំង ប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់ៈ វេជ្ជបណ្ឌិតម្នាក់ ត្រូវបានគេបាញ់ប្រហារនៅឯគ្លីនិចសកលវិទ្យសល័យ harite Benjamin Franklin ក្នុងស្រុក Steglitz ភាគនិរតីនៃទីក្រុងប៊ែកទ្បាំង ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

តាមរបាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតទ្បើងនៅម៉ោង ១១ ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃទី២៦ ខែកក្កដានេះ ដោយបុរសខ្មាន់កាំភ្លើង បានបាញ់ប្រហារលោកវេជ្ជបណ្ឌិតម្នាក់ បន្ទាប់មកគាត់ក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។

ក្រោយពីទទួលរបាយការណ៍នេះភ្លាម កងកម្លាំងប្រឆាំងភេរវកម្មក្នុងប្រទេស បានធ្វើការនៅកន្លែងកើតហេតុ ដើម្បីជម្លៀសប្រជាជនទៅកន្លែងសុវត្ថិភាព។

នាយកដ្ឋានប៉ូលិសទីក្រុងប៊ែកឡាំង បាននិយាយថា គ្រូពេទ្យបានរងរបួសធ្ងន់ ហើយត្រូវបានទទួលការ ព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់៕

មតិយោបល់