ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងជួបប្រជុំថ្នាក់ជាតិ ដើម្បីប្រារព្ធខួបលើកទី៦៣ នៃការបញ្ចប់សង្គ្រាម

កូរ៉េៈ បើតាមកាសែតផ្លូវការ Rodong Sinmun នៅថ្ងៃពុធនេះ បានរាយការណ៍ថា សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានកោះប្រជុំកាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធជាតិខួបលើកទី ៦៣ នៃការបញ្ចប់សង្គ្រាមនៅកូរ៉េ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

វាគឺជាការប្តេជ្ញាចិត្តដ៏រឹងមាំ និងឆន្ទៈរបស់បក្សពលករ (WPK) ដើម្បីសម្រេចបាននូវការទទួលជ័យជម្នះ ចុងក្រោយក្នុងការតស៊ូប្រឆាំងអាមេរិក និងការកសាងសង្គមជាតិ នេះបើតាមរដ្ឋមន្រ្តីកងកម្លាំង ការពារសន្តិសុខ លោក Pak Yong Sik បានប្រាប់ក្នុងជំនួបកិច្ចប្រជុំនេះ។

ប្រសិនបើអាមេរិកចង់បង្កឲ្យមានសង្រ្គាមមួយទៀត នៅលើឧបទ្វីបកូរ៉េ រដ្ឋាភិបាលកូរ៉េខាងជើងនឹង ធ្វើការប្រឆាំងរាល់ការឈ្លានពានទាំងអស់ ដែលធ្វើប៉ះពាល់ដល់ការបង្រួបបង្រួមជាតិ នេះជាការព្រមានរបស់លោក Pak។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីគណបក្សជាន់ខ្ពស់ មន្ត្រីរដ្ឋាភិបាល និងកងទ័ពផងដែរ៕

មតិយោបល់