អាមេរិក៖ ថ្មីៗនេះ លោក Mark Zuckerberg ទើបតែប្រកាសឲ្យដឹងថា ការបង្ហោះសាកល្បងនៃយន្តហោះដើរដោយថាមពលព្រះអាទិត្យ ដែលមានមុខងារចែកចាយអ៊ីនធើណែតនោះ ទទួលបានជោគជ័យ
ប៉ុន្តែនៅពេលនេះ លោកទទួលបានដំណឹងល្អមួយបន្ថែមទៀត។
តាមរយៈសារដែលបានបង្ហោះនៅលើ Facebook Page ផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិនៃបណ្ដាសង្គមយក្ស Facebook បានឲ្យដឹងថា នៅពេលនេះ ចំនួនអ្នកប្រើបណ្ដាញសង្គម Facebook បានកើនដល់ ១,៧ពាន់លាននាក់ ស្មើនឹង ១ភាគ៧ នៃប្រជាជនទូទាំងពិភពលោក។
ជាមួយគ្នានោះដែរ មហាសេដ្ឋីបោះបង់ការសិក្សាមួយនេះ ក៏បានរំលេចឲ្យដឹងផងដែរថា ចំនួនអ្នកប្រើប្រាស់ Facebook Messenger កើនដល់ ១ពាន់លាននាក់ ខណៈចំនួនអ្នកប្រើ WhatsApp បានកើនឡើងដល់ ១ពាន់លាននាក់ និងចំនួនអ្នកប្រើបណ្ដាញសង្គមរូបភាព Instagram បានកើនដល់ ៥០០លាននាក់។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកប្រើប្រាស់ Facebook បានកើនឡើងដល់គំហុក ជាពិសេសគឺកម្មវិធី WhatsApp តែម្ដង៕

មតិយោបល់