អាមេរិកៈ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានមិនឲ្យអ៊ីរ៉ង់ សម្លាប់ក្រុមបាតុករ ដែលធ្វើការតវ៉ា ដោយសាររឿងបាញ់ទម្លាក់យន្តហោះស៊ីវិល ខណៈដែលរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់លោក បានបញ្ជាក់ថា ទ្វារនៅតែបើកចំហ ដើម្បីចរចាជាមួយទីក្រុងតេអេរ៉ង់ ដោយគ្មានលក្ខខណ្ឌទុកជាមុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
សេចក្តីអំពាវនាវរបស់លោក ត្រាំ បានកើតឡើងនៅពេល ដែលរបបអ៊ីស្លាមរបស់អ៊ីរ៉ង់ កំពុងមានការតវ៉ានៅតាមដងផ្លូវ និងឈានចូលដំណាក់កាលសង្គ្រាម ជាមួយអាមេរិក បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់។
ដោយលោក ត្រាំ ព្រមានទៅមេដឹកនាំអ៊ីរ៉ង់ តាមប្រព័ន្ធធ្វីតធ័រថា «កុំសម្លាប់ក្រុមបាតុកររបស់អ្នក ព្រោះថា ពិភពលោក និងអ្វីដែលសំខាន់ពេលនេះ គឺអាមេរិក កំពុងឃ្លាំមើលស្ថានការណ៍ក្នុងប្រទេសរបស់អ្នក»។
ដោយទ្បែកនៅក្នុងបទសម្ភាសន៍ ជាមួយកម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS មុនពេលការបង្ហោះ ធ្វីតធ័ររបស់ប្រធានាធិបតីអាមេរិក រដ្ឋមន្ត្រីការពារជាតិ លោក Mark Esper បាននិយាយថា លោក ត្រាំ នៅតែមានឆន្ទៈ ក្នុងការជួបពិភាក្សា ជាមួយមេដឹកនាំអ៊ីរ៉ង់៕
មតិយោបល់