ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់ ព្រមានកងកម្លាំងបរទេស ឲ្យដកចេញពីតំបន់មជ្ឈឹមបូព៌ា បើមិនចង់មានគ្រោះថ្នាក់

អ៊ីរ៉ង់ៈ ប្រធានាធិបតីលោក ហាសាន់ រូហានី បានប្រាប់មហាអំណាចបរទេស ឱ្យដកកម្លាំងរបស់ពួកគេចេញពីមជ្ឈឹមបូព៌ា ដោយព្រមានថា ពួកគេអាចនឹងស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើនៅតែស្ថិតក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

ដោយលោក រូហានី បានថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃពុធថា៖ «សម្រាប់ថ្ងៃនេះ គឺទាហានអាមេរិក កំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយថ្ងៃស្អែក អាចជាទាហានអឺរ៉ុបវិញម្ដង ដែលនឹងស្ថិតក្នុងគ្រោះថ្នាក់ផងដែរ»។

ការអត្ថាធិប្បាយនេះ ត្រូវបានគេមើលឃើញថា ធ្វើទ្បើងជាលើកដំបូងរបស់លោក រ៉ូហានី ដែលបានគំរាមដល់បណ្ដាប្រទេសនៅអឺរ៉ុប ចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយអាមេរិក៕

មតិយោបល់