វៀតណាមៈ ដោយសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង អស់រយៈពេលជាច្រើនថ្ងៃ បានបណ្តាលឲ្យផ្ទះគ្រួសាររាប់ពាន់ខ្នង កំពុងរងការជន់លិច នៅតំបន់ Tuy Phuoc, Hoai An, Hoai Nhon, Vinh Thanh និង Ho Quy Nhon ក្នុងខេត្ត Binh Dinh ។ នេះបើយោងតាមរយៈ សារព័ត៌មានវៀតណាម ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទឹកជំនន់នេះ បានបង្កឲ្យផ្លូវក្នុងខេត្តចំនួន ៦៤០ ខ្សែ ភ្ជាប់ពីតំបន់ជនបទ Tuy Phuoc Thuan Phuo ត្រូវបានលិចចូលក្នុងទឹកជ្រៅ ខណៈផ្លូវថ្នល់ខ្លះទៀត មានកម្ពស់ទឹកជន់លិចរហូតដល់ជាង១ ម៉ែត្រឯណ្ណោះ៕
មតិយោបល់