ព័ត៌មានជាតិ

ល្បែងបាញ់ត្រីចំនួន២ទីតាំង ត្រូវកម្លាំងជំនាញចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យជាង២០នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ បានចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រី (ខុសច្បាប់) ០២កន្លែងរួមមាន ៖
១/យីហោ ហ្គេមកម្សាន្ត ហ័ងគ័ន ស្ថិតក្នុងក្រុម១៥ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។ ជាលទ្ធផលយើងពិនិត្យឃើញំទីតាំងខាងលើពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ឃាត់ខ្លួនបុគ្គលិកដែលកំពុងបំរើការ រួមទាំងអ្នកលេងក្នុងនោះមាន៖
-ឈ្មោះ LI YATIAN ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងខាងលើ ស្នាក់នៅកន្លែងកើតហេតុ។
-ឈ្មោះ ស៊ុ ចន្ទ្រា ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកផ្នែកដាក់ពុង។
-ឈ្មោះ ផុន រ៉ាវ័ន ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកផ្នែកដាក់ពុង។
-ឈ្មោះ ផុន សាវ័ន្ត ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកផ្នែកដាក់ពុង។
-ឈ្មោះ ណេង រ៉ា ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកផ្នែកដាក់ពុង។
-ឈ្មោះ សុខ និន ភេទប្រុស អាយុ​ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (អ្នកលេង) ។

វត្ថុតាងដកហូតបាន៖
-ទូរហ្គេមត្រី ២ទូរ (មានលុយក្នុងទូរចំនួន ៥៥៥ដុល្លារ)
-តុប៊ីយ៉ា ០១តុ
-ទូរប៉ុង ចំនួន ៨គ្រឿង
-លុយដុល្លារ ៨៤៥ដុល្លារ
-លុយខ្មែរ ៣៦៦០០០រៀល (ដកហូតពីកន្លែងតុក Cashier)
-សៀវភៅបញ្ជី ៤ក្បាល
-ទូរស័ព្ទ ៣គ្រឿង
-ឯកសារ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

២/យីហោ មណ្ឌលកំសាន្តភូជិង ស្ថិតក្នុងក្រុម៤ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។ ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឃាត់ខ្លួនបុគ្គលិកនិងអ្នកលេងរួមមាន៖
-ឈ្មោះ zheng meishuang ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រង។
-ឈ្មោះ xu yi tao ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក។
-ឈ្មោះ ហែម ស្រីរ័ត្ន ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកផ្នែកដាក់ពុង។
-ឈ្មោះ សុងចាន់យ៉ា ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកផ្នែកដាក់ពុង។
-ឈ្មោះ ចាន់ឡា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប (អ្នកលេង)។
-ឈ្មោះ វ៉ាន់ ណេត ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប (អ្នកលេង)។
-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (អ្នកលេង)។
-ឈ្មោះ កែវ ចិន្ដា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (អ្នកលេង)។
-ឈ្មោះ កែវ លាភសំណាង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (អ្នកលេង)។
-ឈ្មោះ ឡាយ ភ័ក្ដ្រ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (អ្នកលេង)។
-ឈ្មោះ បឿន សកល ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ(អ្នកលេង) ។

វត្ថុតាងដកហូតបាន៖
– ទូរហ្គេមត្រី ៣ទូរ (មានលុយក្នុងទូរចំនួន ១៩៥០ដុល្លារ)
– ទូហ្គេមដាក់ពង់ ចំនួន២៤ទូរ
– ទូរដាក់កាក់យកតុក្តា ចំនួន០២
– ទូរដាក់កាក់លេងកំសាន្តចំនួន០២
– ទីហ្គេមប្រណាំងម៉ូតូចំនួន០២ទូរ
– ទូរប្រណាំងឡានចំនួន០២ទូរ
– លុយខ្មែរ ១២៤០០០០រៀល (ដកហូតពីកន្លែងតុក Cashier )
– សៀវភៅបញ្ជី ១២ក្បាល
– ទូរស័ព្ទ ៥គ្រឿង
– ឯកសារ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

ជនសង្ស័យទាំងពីរទីតាំងខាងលើត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ដើម្បីសាកសួរតាមនីតិវិធី៕

មតិយោបល់