ព័ត៌មានជាតិ

ម៉ូតូមិនចាំម៉ាកបុកអ្នកថ្មើរជើងម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវៈ នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលលេខ១១៣-១១៤ ដែលស្ថិតក្នុងភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងអ្នកថ្មើរ ជើងដែលមានទិសដៅពីជើងទៅត្បូង។

១.អ្នកបើកបរម៉ូតូមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានគេចខ្លួនបាត់ ទាំងម៉ូតូ ធ្វើដំណើរពីជើងទៅត្បូង ។
២.អ្នកថ្មើជើងឈ្មោះ មេង វុធ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវរងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីស្រុកគិរីវង់។

មូលហេតុ៖ ដែលគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីអ្នកបើកបរម៉ូតូមានល្បឿនខ្វះការប្រុងប្រយ័ត្ន ក៏បានបុកអ្នកថ្មើរដែលកំពុងឈរគៀនផ្លូវពីខាងលិច៕

មតិយោបល់