ចិនៈ គណៈកម្មាធិការសុខភាពជាតិ នៅថ្ងៃច័ន្ទនេះ បាននិយាយថា ចំនួនអ្នកឆ្លងសរុប បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ១៧,២០០ នាក់ ដោយក្នុងនោះមានករណីអ្នកឆ្លងថ្មីចំនួន ២,៨២៩ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។
តាមរយៈការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មការ បានឲ្យដឹងថា មានអ្នកស្លាប់ថ្មីចំនួន ៥៧ នាក់ ដោយសារវីរុសនេះ នៅក្នុងខេត្តហ៊ូប៉ី ដែលសរុបតួលេខអ្នកស្លាប់ទាំងអស់ កើនឡើងដល់ ៣៦១ នាក់ ក្នុងនោះមានជនរងគ្រោះម្នាក់ មកខេត្តផ្សេង។
ដោយសារមានផលវិបាក ក្នុងការទប់ស្កាត់ការឆ្លង នៃវីរុសនេះ អាជ្ញាធរ បានចេញចំណាត់ការ នៅភាគខាងកើតទីក្រុងវេនចូវ កាលពីថ្ងៃអាទិត្យ ដោយបិទផ្លូវ និងប្រាប់ឲ្យប្រជាពលរដ្ឋ នៅក្នុងផ្ទះរបស់ពួកគេ កុំចេញមកខាងក្រៅ៕
មតិយោបល់