ព្រះសីហនុៈ នៅវេលាម៉ោង ៤ និង ០០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចឧតុនិយម ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានអគ្គីភ័យឆេះអាហារដ្ឋាន យីហោ អ៊ូគូរយិវិន ម្ចាស់ជាជនជាតិចិន ធ្វើពីដែកបិទម្នាងសិលា។
សម្ភារៈខូចខាង៖
-អាហារដ្ឋានចំនួន២ខ្នងឆេះទាំងស្រុង
-ម៉ូតូ៣គ្រឿង
-សំបកធុងហ្គាសចំនួន៦ធុង និងសម្ភារៈមួយចំនួនទៀត ។
ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងរួមមាន៖
-រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន ២គ្រឿង
-រថយន្តពន្លត់អគ្គិភ័យកំពង់ផែស្វយ័តក្រុង២
-ប្រើប្រាស់ទឹកអស់៦ឡាន ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី៕
មតិយោបល់