ព័ត៌មានអន្តរជាតិ

Update៖ បណ្ដាប្រទេសជាច្រើន អះអាងពីការឆ្លងវីរុសកូរ៉ូណាក្នុងតំបន់ ខណៈចំនួនអ្នកស្លាប់នៅចិន កើនឡើងដល់ជិត ៥០០ នាក់

ចិនៈ ចំនួនអ្នកស្លាប់ ដែលបានបញ្ជាក់ពីការឆ្លងវីរុសកូរ៉ូណា នៅចិននាថ្ងៃពុធនេះ បានកើនឡើងដល់ជិត ៥០០ នាក់ បន្ទាប់ពីហុងកុង បានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួន ដោយសារជំងឺនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋរាប់លាននាក់ នៅក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរបញ្ជាឱ្យពួកគេស្នាក់នៅក្នុងផ្ទះ កុំចេញមកក្រៅ។

ហ៊ូប៉ី គឺជាខេត្តរងគ្រោះខ្លាំងបំផុត បានរាយការណ៍ថា តែមួយថ្ងៃប៉ុណ្ណោះ មានករណីថ្មីមនុស្ស ៦៥ នាក់ទៀតបានស្លាប់ ដែលសរុបតួលេខជនរងគ្រោះ ចាប់តាំងពីការស្លាប់ដំបូងខែមុន រហូតដល់ពេលនេះ មានចំនួន ៤៩០នាក់ហើយ។

សូមជម្រាបថា បណ្ដាលប្រទេសជាង ២០ បានបញ្ជាក់ពីករណីឆ្លងនៃវីរុសនេះ ដែលជំរុញឱ្យអង្គការសុខភាពពិភពលោក ប្រកាសអាសន្ន អំពីសុខភាពពិភពលោក ដោយរដ្ឋាភិបាលប្រទេសជាច្រើនទៀត បានបង្កើតការរឹតត្បិតលើការធ្វើដំណើររបស់ពលរដ្ឋខ្លួន រួមទាំងបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍នានា ត្រូវផ្អាកជើងហោះហើរទៅ និងមកពីប្រទេសចិនផងដែរ៕

មតិយោបល់