យោធាហ្វីលីពីន បានរកឃើញថ្នាំញៀនហ្វេតាមីន ដែលមានតម្លៃចន្លោះពី ២ ទៅដល់ ៥ លានដុល្លារអាមេរិក នៅអំទ្បុងពេលប្រតិបត្តិការឡោមព័ទ្ធ និងបោសសម្អាតក្រុមឧទ្ទាម នៅក្នុងទីក្រុង Marawi ដោយក្រុមមន្ត្រី នៅថ្ងៃចន្ទនេះ បានសង្ស័យថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានទទួលការឧបត្ថម្ភថវិកា ដោយសារពាណិជ្ជកម្ម គ្រឿងញៀន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។
វាត្រូវបានគេរកឃើញ នៅក្នុងថង់សាប៊ូចំនួន ១១ ថង់ ជាប្រភេទហ្វេតាមីន រួមជាមួយកាំភ្លើងចំនួនបួនដើម កាលពីថ្ងៃអាទិត្យ នៅក្នុងផ្ទះបាយនៃផ្ទះបេតុងកម្ពស់ពីរជាន់ ដែលគេជឿថា ត្រូវបានកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ Maute ។
ឧត្តមសេនីយ៍លោក Carlito Galvez មេបញ្ជាការយោធាភាគខាងលិចនៃរដ្ឋមីនដាណាវ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តាមរយៈប្រតិបត្តិការខាងលើ បានជួយពង្រឹងការស្វែងរបស់យើង ទៅលើពួកភេរវករ ដែលបានប្រើប្រាស់សារធាតុញៀនខុសច្បាប់»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីលោក Rodrigo Duterte ដែលគេស្គាល់ថា ជាបុរសខ្លាំងខាងសង្គ្រាមបង្រ្កាបថ្នាំញៀនគ្មានមេត្តា ក្រោយពីបានឡើងកាន់តំណែង កាលពីមួយឆ្នាំមុន បានឲ្យដឹងថា « ពួកសកម្មប្រយុទ្ធនៅទីក្រុង Marawi បានទទួលហិរញ្ញប្បទានពីស្ដេចត្រាញ់គ្រឿងញៀន នៅរដ្ឋមីនដាណាវ និងកោះប្រទេសកូរ៉េខាងត្បូង ដែលធ្វើឲ្យប្រជជនរងទុក្ខ និងភ័យខ្លាចអស់ជាច្រើនទសវត្ស។
គួរបញ្ជាក់ដែលថា ប្រយុទ្ធគ្នានៅទីក្រុង Marawi ដោយកងកម្លាំងរដ្ឋាភិបាល ជាមួយពួកឧទ្ទាម បានសម្លាប់មនុស្សជិត ៣៥០ នាក់ រួមទាំងពួកសកម្មប្រយុទ្ធ ២៥៧ នាក់,ទាហាន ៦២ នាក់ និងជនស៊ីវិល ២៦ នាក់ ក្នុងរយៈពេលបួនសប្តាហ៍កន្លងមក៕

មតិយោបល់