ព្រៃវែងៈ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយ អធិការដ្ឋាននគរបាលស្រុកបាមេសាង ចុះបង្ក្រាបវង់ល្បែងស៊ីសង ជល់មាន់ បៀរ អាប៉ោង មួយកន្លែងដកហូតបានម៉ូតូ១៥គ្រឿង នឹងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការ បង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅចំណុចផ្ទះរបស់ឈ្មោះ នូ ធី ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតក្នុងភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
សមត្ថកិច្ចនៃស្នងការខេត្តព្រៃវែង បានឲ្យដឹងថា ដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋថា មានទីតាំងបើកលេងល្បែង ជល់មាន់ នឹងបៀ អាប៉ោង ខុសច្បាប់ នៅទីតាំងខាងលើ ទើបកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបភ្លាមៗផងដែរ។ ក្រោយពេលបង្ក្រាបសមត្ថកិច្ច ធ្វើការដកហូត បានម៉ូតូចំនួន១៥ គ្រឿង ចាន នឹងកម្រាល បាញ់អាប៉ោង ជញ្ជីង១ កៅអីជ័រចំនួន១៨កៅអី បង់រំខ្នាយ មាន់១ដុំ ធំតង់ប្រក់១ និងមាន់ជល់ចំនួន៦ក្បាល។
បច្ចុប្បន្នសម្ភារៈ ដែលប្រមូលបាន គឺរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមេសាង ដើម្បីឲ្យម្ចាស់ និងជាអ្នកញៀនល្បែង ចូលខ្លួនដោះស្រាយ និងពិន័យ ធ្វើកិច្ចសន្យាបញ្ឈប់ ការលេងល្បែងស៊ីសងនេះ តទៅទៀត៕
មតិយោបល់