អាល្លឺម៉ង់: ប្រជាជនរាប់ម៉ឺននាក់នៅក្នុងប្រទេសអាល្លឺម៉ង់ បានចេញមុខគាំទ្រលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan នៅក្នុងការជួបជុំមួយដែលបង្កើនភាពតានតឹងផ្នែកការទូត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០១ សីហា ឆ្នាំ២០១៦នេះ។
លោក Erdogan គ្រោងនឹងថ្លែងសន្ទកថាមួយនៅក្នុងទីក្រុង Cologne ដើម្បីបរិហារការប៉ុនប៉ងធ្វើរដ្ឋប្រហារពីរសប្តាហ៍កន្លងមកតាមរយៈវីដេអូផងដែេរ។
ប៉ុន្តែកាលពីថ្ងៃសៅរ៍ តុលាការធម្មនុញ្ញអាល្លឺម៉ង់ បានហាមឃាត់ការបញ្ចេញមតិនោះពីការចាក់ផ្សាយ។ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានឱ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សចំនួន ៣៥.០០០នាក់ បានចេញមុខមកគាំទ្រលោកប្រធានាធិបតីតួកគីផងដែរ។
មនុស្សប្រមាណជា ៣លាននាក់ ដែលជាជនជាតិដើមតួកគី បានរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលភាគច្រើនបោះឆ្នោតឱ្យគណបក្ស AKP លោក Erdogan នៅក្នុងការបោះឆ្នោតតួកគីចុងក្រោយ នេះបើយោងតាមសហគមន៍តួកគីប្រចាំនៅអង្គការរបស់ប្រទេសអាល្លឺម៉ង់។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា លោក Akif Cagatay Kilic ដែលបានកើតនៅលើទឹកដីអាល្លឺម៉ង់ បានឱ្យដឹងនៅទីក្រុង Cologne ថា យើងនៅទីនេះដោយសារតែការរួមជាតិរបស់យើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយការតស៊ូមតិលទ្ធិប្រជាធិបតេយ្យនិងការប្រឆាំងនឹងរដ្ឋប្រហារយោធា៕
មតិយោបល់