ព័ត៌មានអន្តរជាតិ

មនុស្ស ២៣ ទៅ ៤៨នាក់ ស្លាប់ដោយសាររន្ទះបាញ់នៅអាមេរិក

អាមេរិកៈស្របពេលដែលប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសាររន្ទះជិតពីរពាន់នាក់ក្នុងរយះពេល៦ខែដំបូងនៅឆ្នាំ ២០១៦នេះ សហរដ្ឋអាមេរិកប្រទេសមហាអំណាចរីកចម្រើនស្ទើរគ្រប់វិស័យ នោះ ក៏មានប្រជាជនរបស់ខ្លួនបាត់បង់ជីវិតដោយសាររន្ទះបាញ់ដែរ ហើយប្រជាជនចន្លោះពី ២៣ ទៅ ៤៨នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។

តួយ៉ាងនៅក្នុងថ្ងៃនេះ លោក Ralph Melton ប្រធានពន្លត់អគ្គិភ័យ Currituck និង EMS បានឱ្យដឹងថា ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ បានស្លាប់ក្រោយពីត្រូវរន្ទះបាញ់នៅរសៀលថ្ងៃអាទិត្យ ខាងក្រៅធនាគារ រដ្ឋ Carolina ខាងជើង ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី០១ ខែសីហានេះ។

ក្រុមគ្រួសាររបស់សពបានដើកម្សាន្តក្នុងវិស្សមកាលមួយនៅតំបន់ឆ្នេរ Carova សមុទ្រ នៅពេលដែល ព្យុះបានចាប់ផ្តើម។ ពួកគេនាំគ្នាដើរទៅជ្រកនៅក្នុងរថយន្តពេលដែលកូនប្រុសត្រូវបានរន្ទះវាយប្រហារ។

លោក Melton បានឱ្យដឹងថា ក្មេងប្រុសបានស្លាប់ដោយសារគ្រោះថ្នាក់គួរឲ្យរន្ធត់មួយនេះនៅឯមន្ទីរពេទ្យមួយ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក៏ដោយ ។

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមនុស្ស ២៣ ទៅ ៤៨ នាក់បានស្លាប់ដោយសាររន្ទះបាញ់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិកនេះបើយោងតាមទិន្នន័យដែលទទួលបានពីសេវាអាកាសធាតុជាតិ ហើយថាការស្លាប់របស់ក្មេងប្រុសនៅរដ្ឋ North Carolina នឹងក្លាយជាការស្លាប់ដោយសាររន្ទះទី ២១ នៅសហរដ្ឋអាមេរិចរហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០១៦ ហើយមុនុស្ស ១២នាក់បានស្លាប់នៅក្នុងខែកក្កដា៕

Summer lightning storm over Seattle Washington USA

មតិយោបល់