ព័ត៌មានអន្តរជាតិ

ការប៉ះទង្គិចគ្នាមួយប្រ៉ាវ នៅក្នុងសភាសាធារណរដ្ឋម៉ាសេដូនី បណ្ដាលឲ្យរងរបួសមនុស្ស ០៨ នាក់

ម៉ាសេដូនីៈ ប្រភពពីមន្ទីរពេទ្យក្នុងស្រុក នៅល្ងាចថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា មនុស្សប្រាំពីរនាក់ បានរងរបួសក្បាល និងម្នាក់ទៀតរងរបួសជង្គង់ ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យ នៅរដ្ឋធានីស្កុបជេ បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយ នៅក្នុងសភាសាធារណរដ្ឋម៉ាសេដូនី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

ចំនួនអ្នករងរបួស នៅក្នុងហេតុការណ៍នេះ ត្រូវបានគេរំពឹងថា អាចនឹងមានច្រើនជាងនេះ ដោយសារតែមានអ្នករងរបួសមួយចំនួនទៀត ត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលសុខភាពឯកជន។

តាមសេចក្ដីរាយការណ៍ក្រុមការងារសភា បាននិយាយថា មកទល់ពេលនេះ វត្តមានប៉ូលិស ត្រូវបានគេដាក់ពង្រឹងក្នុងអគារសភា ដើម្បីគ្រប់គ្រងស្ថានភាពនៅទីនោះ។

សូមជំរាបថា ក្រុមអ្នកតវ៉ាគណបក្ស VMRO របស់អតីតនាយករដ្ឋមន្រ្តី លោក Nikola Gruevski បានសម្រុកចូលក្នុងអគារសភា កាលពីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសមាជិកសភាមកពីគណបក្ស SDSM និងគណបក្សក្រុមជនជាតិភាគតិចអាល់បានី បានជាប់ឆ្នោតនៅរដ្ឋសភាថ្មី ខណៈក្រុមអ្នកតវ៉ាទាំងនេះ បាននឹងកំពុងទាមទារឲ្យមានការបោះឆ្នោតថ្មី ដែលបង្កឲ្យមានការប៉ះទង្គិចគ្នាមួយប្រ៉ាវ និងរងរបួសមនុស្សជាច្រើននាក់៕

មតិយោបល់