អាមេរិកៈ កងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បានផ្ទេរមូលដ្ឋានទ័ពអាកាស K1 នៅក្រុង Kirkuk ភាគខាងជើងប្រទេសអ៊ីរ៉ាក់ជាផ្លូវការ ទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
K1 គឺជាទីតាំងបម្រើការដ៏សំខាន់មួយ សម្រាប់កងកម្លាំងចម្រុះ ដែលក្រុមកងកម្លាំងសន្តិសុខ (ISF) និងភ្នាក់ងារប្រឆាំងភេរវកម្មអ៊ីរ៉ាក់ ប្រើក្នុងការប្រយុទ្ធ ដើម្បីស្វែងរក និងបំផ្លាញទីជម្រកសុវត្ថិភាពរបស់ ISIS នៅលើភ្នំ Hamrin។
បន្ទាប់ពីការផ្ទេរនេះ វានឹងនៅតែបន្តជាទីតាំងសំខាន់ របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ សម្រាប់កិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អំពើអាក្រក់របស់ក្រុមសកម្មប្រយុទ្ធ Daesh ឬ ISIS៕
មតិយោបល់