សិង្ហបុរីៈ ក្រសួងការងារបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងថ្ងៃអង្គារថា មនុស្ស ៤៤នាក់ត្រូវបានចាប់ខ្លួនពីបទនាំពលករបរទេសទៅធ្វើការខុសច្បាប់នៅប្រទេសសិង្ហបុរី។នេះបើយោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៦។
មនុស្សទាំង៤៤នាក់នោះរួមមានសមាជិកនៃសហជីពចំនួន៦នាក់ និងអ្នកនាំពលករបរទេស៣៨នាក់ ត្រូវបានចាប់ខ្លួន អំឡុងពេលធ្វើប្រតិបត្ដិការពង្រឹងច្បាប់កោះឲ្យទូលាយ ពីថ្ងៃទី២៦ ដល់ ២៧ ខែកក្កដា។
លិខិតអនុញ្ញាតការងារ បញ្ជីឈ្មោះពលករ និង លិខិតចូលប្រទេសហិង្ហបុរី(Singpass)ត្រូវបានរឹបអូស ហើយមន្ត្រីមានសត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតបន្ត។
យោងតាមក្រសួងការងារឲ្យដឹងថា ក្រុមសហជីពដែលនាំពលករបរទេសខុសច្បាប់អាចនឹងត្រូវបង្កើតឡើងដោយក្រុមហ៊ុនខែលជាច្រើន ដែលបានជួលជនល្មើសធ្វើជាប្រធាន និងប្រើលិខិតចូលប្រទេសសិង្ហបុរី(Singpass) ខុសគណនីរបស់ខ្លួនដើម្បីក្លែងបន្លំសំនុំឯកសារធ្វើការងារ៕

មតិយោបល់