ព័ត៌មានជាតិ

លាន់ផាំងខ្ទេចមុខ! រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់២នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង០៧និង៤៥នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក១គ្រឿងម៉ាក សាំយុង ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2A.44 14 ទិសដៅពីភ្នំពេញ ឆ្ពោះទៅព្រះសីហនុ បើកបរដោយឈ្មោះ ធីន ឃៀន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ បានបុករថយន្តកុងទីន័រ១គ្រឿងម៉ាក នីសាន់ឌិសែល ពណ៌ខៀវបៃតង
ពាក់ផ្លាកលេខភ្នំពេញ 3A.61 96 (ម្ចាស់រថយន្តនេះ បានរត់គេចខ្លួនក្រោយពេលកើតហេតុ ) បានបត់ឆ្លងផ្លូវពីលិចទៅកើត បណ្តាលឲ្យតៃកុនរថយន្តម៉ាក សាំងយ៉ុង ដែលបុកគេ រងរបួសធ្ងន់០២នាក់៖១-ឈ្មោះ ធីន ឃៀន ជាអ្នកបើកបររថយន្តរបួសធ្ងន់និងម្នាក់ទៀតឈ្មោះ លៀប សៀត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ របួសធ្ងន់ ។ ភ្លាមៗនោះ សម្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យវាលរេញ ដើម្បីជួយសង្គ្រោះបន្ទាន់ ។

បន្ទាប់មកសមត្ថកិច្ច បានវាស់វែង និងធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់