ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ៊ីតាលីជំរុញឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញការបំផ្ទុះគ្រាប់បែកនៅទីក្រុងអាឡេប៉ូ

EU: មេដឹកនាំសហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះប្រទេសរុស្ស៊ី ជុំវិញការទម្លាក់គ្រាប់បែក នៅទីតាំងជនស៊ីវិល ក្នុងទីក្រុងអាឡេប៉ូ នៃប្រទេសស៊ីរី ។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលអ៊ីតាលីបានធ្វើការតវ៉ាប្រឆាំងនឹងក្រុងម៉ូស្គូផងដែរ ដោយបានជំរុញឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ីថ្មី សម្រាប់អំពើឃោរឃៅនេះ។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

បន្ទាប់ពីការវាយប្រហារតាមអាកាសរុស្ស៊ី នៅលើមន្ទីរពេទ្យ និងក្បួនជំនួយ នៅទីក្រុងអាទ្បេប៉ូ ដោយបានសម្លាប់ជនស៊ីវិលរាប់រយនាក់ រួមទាំងកុមារផងនោះ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ មានបំណងចង់ដាក់សម្ពាធរដ្ឋាភិបាលរុស្ស៊ី ដើម្បីបញ្ឈប់ការវាយប្រហាររបស់ខ្លួន លើក្រុមឧទ្ទាមនៅភាគខាងកើត នៃទីក្រុងអាទ្បេប៉ូ។

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi ដែលគេស្គាល់ថា ជាប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី បានថ្លែងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មិនអាចជាផ្នែកមួយនៃយុទ្ធសាស្រ្ត សម្រាប់បង្ខំឲ្យក្រុងម៉ូស្គូធ្វើចរចារកដំណោះស្រាយសន្តិភាពនោះទ្បើយ។

លោក Renzi បានបញ្ជាក់ថា «យើងគួរតែធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីកិច្ចព្រមព្រៀងសន្តិភាពមួយ នៅក្នុងប្រទេសស៊ីរី ប៉ុន្តែវាពិតជាលំបាក សម្រាប់មធ្យោបាយផ្សារភ្ជាប់ទៅនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសរុស្ស៊ី»៕

matteo-renzi

មតិយោបល់