ស៊ីរីៈ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា ការវាយប្រហារ ដោយមីស៊ីលមួយគ្រាប់ ពីលើអាកាសនៅភាគខាងជើងទីក្រុងអាឡិបប៉ូ របស់ប្រទេសស៊ីរី ត្រូវបានគេរាយការណ៍មកថា វាគឺជាការការពារដែនអាកាសមួយ របស់កងទ័ពអារ៉ាប់ស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។
តាមរយៈរបាយការណ៍ ដែលមិនបានបញ្ជាក់ប្រភព បានបង្ហាញថា ការការពារដែនអាកាសនេះ ធ្វើទ្បើងដោយសារមានការប៉ុនប៉ងវាយប្រហារ ពីសំណាក់កងកម្លាំងអ៊ីស្រាអែល ទៅលើមជ្ឈមណ្ឌលស្រាវជ្រាវមួយកន្លែង ស្ថិតនៅក្នុងតំបន់ការពារ al-Safira ក្បែរទីក្រុងអាឡិបប៉ូ។
ដោយខ្សែវីដេអូដែលត្រូវបានបង្ហោះ នៅក្នុងបណ្តាញសង្គម ក៏បានបង្ហាញពីប្រព័ន្ធការពារអាកាស ធ្វើការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ វាយប្រហារទាំងនោះ កាលពីថ្ងៃទី ៤ ខែឧសភា កន្លងទៅផងដែរ៕
មតិយោបល់