ព័ត៌មានអន្តរជាតិ

៣ នាក់ស្លាប់ និង ៧នាក់ទៀត កំពុងបាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងវៀតណាម

វៀតណាមៈ បើតាមមន្ត្រីគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយធម្មជាតិ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានគ្រោះទឹកជំនន់ ដោយសារតែព្យុះទីហ្វុង ឈ្មោះ Nida បានវាយប្រហារ នៅភាគខាងជើងប្រទេសវៀតណាម បណ្ដាលឲ្យមនុស្ស ៣ នាក់ស្លាប់ ខណៈដែល ៧នាក់ផ្សេងទៀត កំពុងបាត់បាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។

ស្រុក Bat Xat ភាគខាងជើងខេត្ត Lao Cai ចម្ងាយ ២៥០ គីទ្បូម៉ែត្រពីភាគពាយព្យនៃរដ្ឋធានីហាណូយ ត្រូវបានគេរាយការណ៍មកថា មានមនុស្សបីនាក់បានស្លាប់ និង ៧នាក់ទៀត កំពុងបាត់ខ្លួននៅតំបន់ Sa Pa។

មកទល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ បានបញ្ជូនកងកម្លាំង ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន។

គួរបញ្ជាក់ដែរថា ផ្ទះចំនួន ១១០ ខ្នងក្នុងស្រុក Bat Xat ត្រូវបានជន់លិច ហើយ ៤៦ខ្នងទៀត ព្រមទាំងស្ពានយោលមួយ ត្រូវបានទឹកគួចនាំយកទៅឆ្ងាយផងដែរ៕

AVGo46Hl

មតិយោបល់