ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាកាសចរណ៍អង់គ្លេសលើកដំបូងនៅអឺរ៉ុប ដាក់ការហាមឃាត់សេពគ្រឿងស្រវឹង

អង់គ្លេស: ក្រុមហ៊ុនអាកាសចរណ៍កម្សាន្តអង់គ្លេស Jet2.com ដែលក្លាយជា​ក្រុម​ហ៊ុន​អាកាសចរណ៍ដំបូងគេនៅអឺរ៉ុប ក្នុងការដាក់បម្រាមលើការលក់និងសេពគ្រឿងស្រវឹង។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៥ សីហា ឆ្នាំ២០១៦នេះ។

ក្រុមហ៊ុននេះបាននិយាយថា ទង្វើនេះមានបំណងជំរុញដល់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយ​និង​ការ​រំលោភបំពានឥរិយាបថរំខានតាមរយៈការហាមប្រាមលក់គ្រឿងស្រវឹងនៅលើយន្តហោះ នៅលើជើង​ហោះ​ហើរពេលព្រឹកទាំងអស់របស់ខ្លួន។ ការផ្លាស់ប្តូរនេះនឹងត្រូវបានណែនាំចាប់ពីថ្ងៃទី៨ ខែសីហា នៅ​ទូទាំងមូលដ្ឋានរបស់ខ្លួនទាំងអស់។

Jet2.com បានផ្តល់ចំណាត់ថ្នាក់កំពូលនៅក្នុងប្រទេសអង់គ្លេសដោយក្រុមប្រឹក្សាភិបាល TripAdvisor បានកំពុងអំពាវនាវដល់ព្រលានយន្តហោះ​និងអ្នកលក់រាយ​ក្នុងការអនុវត្តតាមការធ្វើពាណិជ្ជកម្ម​នាំមុខរបស់​ខ្លួន​ដោយការទទួលខុសត្រូវ ដូចគ្នានេះដែរ ការហាមប្រាមលក់គ្រឿងស្រវឹង មុនពេលធ្វើដំណើរម៉ោង ៨ព្រឹក​។

លោក Phil Ward ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Jet2.com ការបញ្ឈប់ការលក់គ្រឿង​ស្រវឹង នៅមុនពេលហោះហើរនៅម៉ោង ៨ព្រឹក គឺជាវិធីមានប្រសិទ្ធភាពដើម្បីធានាថា មនុស្សគ្រប់រូប​ធ្វើដំ​ណើររីករាយនិងមានផាសុកភាព។ វាជាលើកដំបូងហើយ ដែលក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបមួយនេះ។ ហើយ​ឧស្សាហកម្មនៅលើព្រលានយន្តហោះជាដៃគូធ្វើពាណិជ្ជកម្មមានទំនួលខុសត្រូវផងដែរ។

សូមជម្រាបថា យុទ្ធនាការរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដែលមានគោលបំណងដើម្បីកាត់បន្ថយ​ឧបត្តិ​ហេតុ​នៃការហោះហើរនៅលើឥរិយាបទរំខានរបស់ខ្លួន។ ផ្តួចផ្តើមនេះត្រូវបានគេមើលឃើញរួចទៅហើយ អ្នកដំណើរជាង ៥០០នាក់ បានបដិសេធមិនធ្វើដំណើរ ដោយមានជាង ៥០នាក់ក្នុងចំណោម​ពួកគេ​បាន​យល់​ព្រមបំរាមហាមឃាតិនេះ ចាប់តាំងពីវាត្រូវបានបង្កើតនៅឆ្នាំ២០១៥៕

British leisure airline Jet2

មតិយោបល់