ឥណ្ឌាៈ យ៉ាងហោចណាស់ទាហានឥណ្ឌាចំនួន ២០ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីការប្រឈមមុខដាក់គ្នា ជាមួយកងទ័ពចិន នៅភ្នំហិម៉ាឡៃយ៉ានៃតំបន់ Ladakh ដែលជាការប៉ះទង្គិចគ្នាដ៏សាហាវបំផុត ក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមកនេះ ដោយក្រុមអ្នកជំនាញ បានព្រមានថា វាជាចំណុចភូមិសាស្ត្រនយោបាយថ្មីមួយ នៅអាស៊ីខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋាភិបាលក្រុងញូវដែលី បានស្តីបន្ទោសក្រុងប៉េកាំង ចំពោះការប៉ះទង្គិចគ្នា កាលពីថ្ងៃច័ន្ទ នៅជ្រលងភ្នំហ្គាវ៉ាន ជិតខ្សែបន្ទាត់ព្រំដែន (LAC) បែងចែកទឹកដីគ្រប់គ្រង រវាងចិន និងឥណ្ឌា ដែលបានប្រឈមមុខដាក់គ្នា តាំងពីដើមខែមុនមកម៉្លេះ។
ភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ បានធ្វើឱ្យមានការព្រួយបារម្ភ ពីអន្តរជាតិដោយអង្កការសហប្រជាជាតិ បានជំរុញឱ្យភាគីទាំងពីរ «រក្សាការអត់ធ្មត់ខ្ពស់បំផុត» ៕
មតិយោបល់